Friday, August 19, 2016

ភាពទាក់ទាញ ដែលបានលាក់នៅក្នុងខ្លួនមនុស្សស្រី
មនុស្សស្រីក្រៅពីមានសម្រស់មន្តស្នេហ៍ នៅក្នុងការទាក់ទាញភេទផ្ទុយហើយ ថែម ទាំងមានសមត្ថភាពអាចបង្កើនឱកាសឱ្យខ្លួនឯង សម្រាប់ធ្វើឱ្យមនុស្សនៅជុំវិញខ្លួនចូលចិត្ត  និងងាយទៅជិតពួកនាងបន្ថែមទៀត។
ប៉ុន្តែសមត្ថភាពដ៏ពិសេសនេះ  មិនមែនមនុស្សស្រីគ្រប់រូប សុទ្ធតែមានវានោះទេ។ នារីដែលគួរឱ្យទាក់ទាញ  និងគួរឱ្យចូលចិត្ត ជានារីម្នាក់ ដែលចេះតុបតែងបន្ថែម ទៅលើរូបរាងកាយ  និងស្គាល់ពីខ្លួនឯងច្បាស់ ទាំងបុគ្គលិកលក្ខណៈ  និងចិត្តគំនិត។ ដំបូន្មាន៥យ៉ាង ទៅលើរបៀបបង្កើនមន្តស្នេហ៍របស់សុភាពនារីទាំងឡាយ៖
. Make Up (ផាត់មុខ)
វាគឺជារឿងសំខាន់ណាស់ សម្រាប់មនុស្សស្រីដែលមិនអាចខ្វះ និងមិនអាចប្រកែកបាន។  ការតុបតែងមុខរួមចំណែកយ៉ាងខ្លាំង ដើម្បីបន្ថែមភាពទាក់ទាញរបស់ស្រីៗ  ព្រោះវាបានបិទបាំង ភាពមិនល្អឥតខ្ចោះនៅលើផ្ទៃមុខបាន ជាពិសេស  នៅលើបបូរមាត់  បើមនុស្សស្រីលាបក្រែមពណ៌ក្រហមវិញ  នាងនឹងក្លាយទៅជានារីវ័យក្មេងស្រស់ស្អាត  ហើយនឹងស៊ិចស៊ីម្នាក់ នៅក្នុងក្រសែភ្នែកបុរសៗ។
. កាយវិការ៖ 
ទង្វើដែលស្តែងចេញមកខាងក្រៅ គឺប្រសើរជាងការនិយាយតែមាត់ ឆ្ងាយណាស់។  ប៉ុន្តែទទួលស្គាល់ថារឿងនេះ  មិនងាយស្រួលនៅក្នុងការផ្លាស់ប្តូររយៈ ពេល   ២ថ្ងៃនោះទេ  តែវាទាមទារការយកចិត្តទុកដាក់  ការអត់ធ្មត់  និងឧបនិស្ស័យតាំងពីកំណើត ផ្សំមកជាមួយដែរ។  ដូច្នេះសូមចាប់ផ្តើមផ្លាស់ប្តូរពីការធ្វើសកម្មភាពធម្មតាជាប្រចាំរបស់ខ្លួន  ទៅជាការញញឹមរាក់ទាក់  ឬនិយាយទៅកាន់នរណាម្នាក់  ដោយប្រើភាពស្មោះត្រង់ស្និទ្ធស្នាល អមដោយក្រសែភ្នែកទន់ភ្លន់ស្លូតបូតជាងមុនផង  បើអ្នកធ្លាប់តែជាមនុស្សដែលសោះអង្គើយ  ឬស្លៀកពាក់ឱ្យបានឡូយឆាយបន្តិច  បើអ្នកជាមនុស្សសុភាពរាបសារមិនសូវនិយាយស្តី។  ព្យាយាមគិតនៅក្នុងចិត្តខ្លួនឯងថា «ខ្ញុំពិតជាអាចធ្វើបាន» គេតែងតែនិយាយថា ភ្នែកគឺជាបង្អួចដែលអាចឱ្យព្រលឹង  និងមនោសញ្ចេតនាបង្ហាញខ្លួន  បញ្ចេញមកខាងក្រៅបានដោយឯកឯង  ដោយមិនចាំបាច់ប្រើពាក្យអធិប្បាយ។   បើជារូបអ្នកវិញ មានអារម្មណ៍បែបណាពេលដែលមាននណារម្នាក់ ញញឹមមកកាន់ខ្លួន?  ទោះបីជាអ្នកធ្លាប់ស្គាល់ ឬមិនធ្លាប់ស្គាល់គេក្តី។
. រូបរាងល្អ៖ 
អ្នកដែលមានរូបរាងល្អ  មិនមែនមានន័យថា ទាល់មានរាងស្វែលស្អាត ១០០% នោះទេ  តែជាមនុស្សដែលចេះមើលថែទាំសុខភាពខ្លួនឯង បានយ៉ាងល្អ ទោះបីជាមានអារម្មណ៍ធុញទ្រាន់ម្តងម្កាលក៏ដោយ ទាំងបុរស និងស្ត្រី។ ប្រសិនបើអ្នក ថែរក្សាខ្លួននៅក្នុងរូបរាងល្អស្អាតមានអនាម័យជានិច្ច  នណារក៏ចង់ចូលមកនៅជិតក្បែរអ្នកដែរ។  ក្រៅពីការមានសុខភាពល្អ  រួមទាំងសម្លៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួនផងនោះ  វាបានបន្ថែមសម្រស់​  និងការទាក់ទាញកាន់តែខ្លាំង  ដែលអ្នកអាចធ្វើវាបានដោយងាយស្រួល។

.កាត់បន្ថយភាពតានតឹងខ្លះ៖
  ជាធម្មតាអ្នកណាក៏មាននូវភាពស្មុគស្មាញ ភាពតាន តឹងនៅក្នុងចិត្តដែរ ដែលវាកើតចេញពីរឿងផ្សេងៗគ្នា។ សូមព្យាយាមបន្ធូរអារម្មណ៍ខ្លះ ទោះបីជាពេលខ្លះអ្នកកំពុងពិបាកចិត្តខ្លាំងក៏ដោយ  កុំយកស្ថានភាពតឹងតែងមកដាក់ នៅក្នុងខ្លួន  ពេលនៅជាមួយមិត្តភក្តិ   មិត្តរួមការងារ   ឬដៃគូរអាជីវកម្ម  ជាពិសេសមនុស្សដែលអ្នកស្រឡាញ់។   ចូរមើលអ្វីៗដោយភាពសុទិដ្ឋិនិយម   ញញឹមឱ្យបាន ច្រើន   និងរីករាយជានិច្ច  ដើម្បីបន្លប់ចិត្តគ្រាំគ្រា។  គួរបង្កើតបរិយាកាសរីករាយជុំវិញខ្លួនឱ្យបានច្រើន  ព្រោះមនុស្សប្រុសសម្លឹងមកមនុស្សស្រីជាលើកដំបូង គឺពោរពេញ ទៅដោយភាពរីករាយ   មិនមែនដោយភាពស្មុគស្មាញនោះទេ។
. អាក្បកិរិយា៖ 
 វាខុសពីកាយវិការ  ចលនា  និងការនិយាយ  ប៉ុន្តែវាជាផ្នែកមួយដ៏ សំខាន់នៅក្នុងការទាក់ទាញមនុស្សនៅជុំវិញខ្លួន។  មានអ្នកខ្លះ រូបរាងមុខមាត់មិន ស្រស់ស្អាតនោះទេ  តែចេះតែធ្វើឱ្យអ្នកដទៃចង់នៅក្បែរ  ចង់បង្កើតភាពស្និទ្ធស្នាល និងរាប់អានជាមួយ។   នេះដោយសារតែចរិតសុភាពរាបសារ  ឬរួសរាយរាក់ទាក់របស់ បុគ្គលរូបនោះផ្ទាល់នោះឯង។
ជឿជាក់ថា មនុស្សគ្រប់រូប មានភាពទាក់ទាញ ដែលបានលាក់នៅក្នុងខ្លួនវារួចស្រេចទៅហើយ គ្រាន់តែមិនដឹងពីវា និងរបៀបប្រើប្រាស់វា ឱ្យចេញទៅជាប្រយោជន៍តែប៉ុណ្ណោះ៕

No comments:

Search Content